រាជធានីភ្នំពេញ ៖
អតីតតារាសម្តែង និងជាអ្នកដឹកនាំរឿង ជើងចាស់លោកជុំ វណ្ណសន ហៅហាក់ ហាន បានទទួលមរណភាព
កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយរោគារពាធ ក្នុងអាយុ៧១ឆ្នាំ ។
សពរបស់លោកជុំ វណ្ណសន ត្រូវក្រុមគ្រួសារតម្កល់ ធ្វើបុណ្យនៅផ្ទះលេខ៣៣Eo សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញហើយបើតាមការគ្រោងទុក
សពនឹងត្រូវគ្រួសារដង្ហែយកទៅបញ្ចុះ នៅដីឡូត៍មួយនាខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ទី២២
ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកសុវណ្ណ ភក្តី ជាកូនប្រុសរបស់លោកជុំ វណ្ណសន
ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកជុំ វណ្ណសនធ្លាក់ខ្លួន
ឈឺដោយសារជំងឺជាច្រើនមុខជា ច្រើនឆ្នាំមកហើយ ប៉ុន្តែអាការជំងឺធ្លាក់ក្នុង ដំណាក់កាលធ្ងន់ត្រឹមតែ
មួយរយៈខ្លីចុងក្រោយនេះ។ លោកជុំ វណ្ណសន ឈឺធ្ងន់ បន្ទាប់ពីត្រឡប់
មកពីព្យាបាលនៅប្រទេសចិន រយៈពេលជាង១ខែ ហើយមុនទទួលមរណភាព លោកបានក្អកធ្លាក់ឈាម
ហើយក្រុមគ្រួសារបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ដោយសារតែមាន ជំងឺជាច្រើនមុខបូករួមទាំងមានជំងឺក្រពះ
និងពោះវៀនធ្ងន់មិនអាច ទទួលទានអ្វីបានផងនោះ លោកជុំ វណ្ណសន ទទួល មរណនៅថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០១៥ ។
បើតាមការបញ្ជាក់ ពីលោកសុវណ្ណ ភក្តី អំឡុងពេលឪពុករបស់លោក
ប្រឡូកក្នុងវិស័យសិល្បៈ គឺបានទទួលប័ណ្ណសរសើរ
និងមេដាយជាបន្តបន្ទាប់ពីព្រះមហាវីរក្សត្រ និងពីក្របខណ្ឌក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ដោយសារតែឪពុករបស់ លោកបានចូលប្រឡូក
ក្នុងវិស័យនេះតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ។
មានខ្សែភាពយន្តជាច្រើន រឿងដែលឪពុករបស់លោក ភក្តីបានចូលរួមសម្តែង
ប៉ុន្តែចាំមិនអស់ឡើយ គឺនៅចាំខ្លះៗប៉ុណ្ណោះដូចជា រឿង «ចិត្តចងចាំ» រឿង«យំមួយពាន់ដង»
«នរក៩ជាន់» រឿង «ព្រះបាទលំពង្សរាជា»(តួស្តេច) និងចូលរួមសម្តែង ក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ថ្វាយ
ព្រះមហាវីរក្សត្រនរោត្តម សីហនុ ។
អ្នកនិយមទស្សនា ខ្សែភាពយន្តខ្មែរនា អំឡុងទសវត្សឆ្នាំ៨០ និង៩០
ប្រាកដជាបានស្គាល់ យ៉ាងច្បាស់តារាសម្តែងលោកជុំ វណ្ណសន ដែលច្រើនដើរតួជាឪពុក ។
វត្តមានសម្តែងរបស់ លោកវណ្ណសន នៅតែមានបន្ត បន្ទាប់ក្នុងរយៈពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងដូចជា សម្តែងជា តួអង្គស្តេចក្នុងរឿង «ព្រះបាទលំពង្សរាជា» ជាដើម ហើយលោកក៏ជា
គ្រូបង្ហាត់សម្តែងដល់អ្នកជំនាន់ ក្រោយផងដែរ ។
លោកជុំ វណ្ណសន មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
និងមានកូន៩នាក់ ក្នុងនោះកូនស្រីម្នាក់ របស់លោកជាអ្នករបាំបុរាណ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
ប្រភព៖ ខ្មែរឡូត
RSS Feed
Twitter
5:59 PM
Unknown
Posted in
0 comments:
Post a Comment