Tuesday, January 27, 2015

ជាការពិតណាស់ មនុស្សគ្រប់រូប តែងប្រាថ្នា ចង់បាន នូវរូបរាង របស់ខ្លួន ស្លីមស្អាត។ យ៉ាងណាមិញ  ខ្មែរឡូត ក៏តែង ចុះផ្សាយ នូវវិធី ល្អៗ ក្នុងការសម្រកទម្ងន់  ឲ្យរូបរាងរបស់អ្នក  ត្រឡប់មក ជារាងតូចច្រឡឹងស្អាតបាន។ ប៉ុន្តែថ្ងៃនេះ  អ្នកនឹង អាចយល់ដឹងពី វិធីថ្មី មួយទៀត ដែលអាចទទួល បានលទ្ធផលឆាប់រហ័ស  ក្នុងការបញ្ចុះទម្ងន់ផងដែរ។
១) ក្រូចឆ្មារ និងទឹកឃ្មុំ
គ្រឿងផ្សំ ដែលអ្នក ត្រូវការ មានដូចជា៖
•ទឹកក្កៅ ១កែវ
•ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
•ទឹកឃ្មុំ ១ស្លាបព្រាបាយ
បន្ទាប់មក អ្នកកូរឲ្យសព្វ ជាមួយគ្រឿងផ្សំនេះ និងពិសាវា ជារៀងរាល់ថ្ងៃ នៅពេលមិនទាន់ ទទួលទានអាហារ (ពោះទទេរ)។
២) ម្រេច ទឹកក្រូចឆ្មារ និងទឹកឃ្មុំ
គ្រឿងផ្សំ មានដូចជា៖
•ទឹកក្កៅឧណ្ឌៗ  ១កែវ
•ម្សៅម្រេចខ្មៅ ១ ស្លាបព្រាបាយ
•ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
•ទឹកឃ្មុំ ១ស្លាបព្រាបាយ
រួចអ្នកកូរឲ្យ សព្វដូចគ្នា ហើយអាចពិសាបានគ្រប់ពេល និងគួរពិសា ជាប្រចាំ។    
យ៉ាងណាមិញ ចំពោះវិធី ទាំង២នេះ ក៏ត្រូវចូលរួម ជាមួយគន្លឹះមួយចំនួន ខាងក្រោម ផងដែរ ដើម្បី អាចទទួលជោគជ័យ ក្នុងការសម្រក ទម្ងន់បាន៖
• អ្នកគួរតែ ហាត់ប្រាណបន្ថែម  ជាប្រចាំផងដែរ។
• គួរតែបរិភោគ ស្ពៃក្កោប មួយចានគោម ពីព្រោះវាអាច កច្ចាត់ជាតិខ្លាញ់ នៅក្នុងរាងកាយរបស់អ្នកបាន។
អ្នកអាចអនុវត្ត វិធីសម្រកទាំងនេះបាន  ដើម្បីអាច ប្តូររូបរាងរបស់អ្នក ឲ្យត្រឡប់ មកជាស្លីមស្អាតបាន៕
ប្រភព: khmerload.com

Tuesday, January 20, 2015

ព័រទុយហ្គាល់៖ កាលពីដើមសប្តាហ៍នេះ មានការលេចលឺពាក្យ ចចាមអារ៉ាម នៃការបែកបាក់ រវាងនាង Irina Shayk និង មិត្តប្រុសដែល ស្រលាញ់គ្នាស្អិតល្មួតជាង ៥ឆ្នាំ មកហើយ គឺកីឡាករបាល់ទាត់ ដ៏ល្បីល្បាញ Cristiano Ronaldo បន្ទាប់តារាម៉ូឌែលវ័យ ២៩ ឆ្នាំចុច unfollow កីឡាករ Ronaldo នៅលើបណ្តាញសង្គម រួចមក។
នាង Irina Shayk មិនមាន វត្តមាននោះទេ នៅក្នុងទីក្រុង Zurich ប្រទេសស្វីស កាលពីថ្ងៃច័ន្ទ ខណៈពេល ដែលកីឡាករ Ronaldo ឈ្នះពាន រង្វាន់ កីឡាករបាល់ទាត់ឆ្នើម របស់ ពិភពលោក FIFA Ballon d'O award ជាលើកទី៣ នោះ។ នៅកំឡុងពេលថ្លែងក្នុង ពិធីទទួលពាន រង្វាន់ Ronaldo បាននិយាយ អរគុណទៅកាន់ ក្រុមគ្រួសារ និង មិត្តរួមក្រុមរបស់គាត់ ដោយមិនលឺសូរការ អរគុណទៅកាន់ មិត្តស្រី របស់គាត់នោះទេ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានថ្លែងថា៖«វាគឺជាពេលវេលាដែល មិនអាចបំភ្លេចបាន ក្នុងឆាកជីវិតរបស់ខ្ញុំ ដែលបានឈ្នះពាន Ballon d’Or ជាលើកទី៣។ ខ្ញុំពិតជារីករាយខ្លាំងណាស់ និង មានមោទនភាពបំផុត ដែលទទួលបានពាននេះ!»។ នៅថ្ងៃនោះដែរ តំណាង របស់នាង Irina បានប្រាប់ថា តារាម៉ូឌែលរូបនេះ មិនចូលរួមពិធី ទទួលពាន របស់ Ronaldo ក៏ព្រោះតែមាននាង ជាប់កាតព្វកិច្ចការងារ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ ការចែកផ្លូវគ្នា របស់ពួកគេ ទាំង២ បានទំលាយឲ្យដឹង កាន់តែច្បាស់ តាមរយៈសារព័ត៌មាន Correio da Manha ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយ Ronaldo និងជាសារព័ត៌មានធំ ជាងគេ របស់ព័រទុយហ្គាល់ បានផ្សាយថា កីឡាករ Ronaldo បានប្រាប់ទៅក្រុមគ្រួសារ របស់គេថា ទំនាក់ទំនងរវាងរូបគេ និង Irina គឺចប់សព្វគ្រប់ហើយ។ ដោយឡែកសារព័ត៌មាន អេស៉្បាញ ឈ្មោះ El Mundo ឯណេះវិញ ក៏បានផ្សាយផងដែរថា ការបែកបាក់របស់ Ronaldo និង Irina គឺពិតប្រាកដមែន៕
ប្រភព៖ khmerload.com
អង់គ្លេស៖ វាជារឿង ពិតប្រាកដមួយ និង ក៏ជាចម្ងល់ យូរដែរ មកហើយ ដែលបុរសជាស្វាមីទាំងអស់ ត្រូវអង្គុយរង់ចាំ នៅខាងក្រៅបន្ទប់ ខណៈពេលដែល ប្រពន្ធរបស់ខ្លួន កំពុងឆ្លងទន្លេ នៅក្នុងបន្ទប់សម្រាល។ តែនាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញ នូវមូលហេតុដែល តម្រូវឲ្យបុរស ត្រូវអង្គុយ ចាំនៅខាងក្រៅបែបនេះ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ស្ត្រីភាគច្រើនបំផុត នឹងចាប់ផ្តើម មានអារម្មណ៍ ឈឺចាប់កាន់តែខ្លាំង នៅពេលដែល ប្តីរបស់ពួកគេ នៅក្បែរអំឡុងពេល ពួកគេឆ្លងទន្លេ (បង្កើតកូន)។ ក្រោយពីការ ពិសោធន៍រួមគ្នា ជាច្រើន របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ London, មហាវិទ្យាល័យ King ព្រមទាំង សាកលវិទ្យាល័យ Hertfordshire របស់ចក្រភពអង់គ្លេស រួចមក បានបញ្ជាក់ ឲ្យដឹងថា វត្តមាននៃ មនុស្សជាទីស្រលាញ់ គឺអាចបន្ថែម នូវភាពឈឺចាប់ កាន់តែខ្លាំងឡើង ទៅដល់ស្ត្រី ដែលកំពុងតែ ធ្វើការបង្កើតបុត្រ ព្រោះថានេះជា ធម្មជាតិ នៃក្តីស្រលាញ់ របស់ទំនាក់ទំនង រវាងពួកគេ ទាំងពីរ ដែលបានបន្ថែម បន្ទុកដល់ស្ត្រី នាពេលនោះ ជាហេតុធ្វើឲ្យ ស្ត្រីកាន់តែមាន ភាពឈឺចាប់។
Dr. Charlotte Krahe អ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ បានពន្យល់បន្ថែមថា “ស្ត្រីសឹងតែ ទាំងអស់ទៅហើយ ដែលមានអារម្មណ៍ មិនស្រណុក នៅពេលដែល មានប្តីនៅក្បែរ ខណៈពេលដែល ពួកនាងកំពុងបង្កើតកូន ព្រោះថាពេលខ្លះ ពួកគេពិតជា មិនចង់ឲ្យ មនុស្សដែលខ្លួន ស្រលាញ់ឃើញ អំពីទិដ្ឋភាពដែល ពិបាក និង ឈឺចាប់បំផុត ដែលខ្លួនកំពុង តែមាននោះឡើយ”។
ការស្រាវជ្រាវ រកឃើញដ៏ថ្មីមួយនេះ អាចស្រាយបំភ្លឺ នូវចម្ងល់ ដែលជាទូទៅ បុរសជាប្តី តែងតែអង្គុយ រង់ចាំនៅខាងក្រៅ បន្ទប់សម្រាល ខណៈពេលដែល ប្រពន្ធរបស់ខ្លួន កំពុងឆ្លងទន្លេ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ khmerload.com

Monday, January 19, 2015

Google's 3D
ការគូររូបភាពជាងមួយលាននាក់, ក្រុមហ៊ុន Google បាននាំយកប្រាសាទអង្គរវត្តចូលទៅក្នុងវិស័យឌីជីថលដែលអនុញ្ញាតឱ្យគ្រប់ៗគ្នាមានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិដោយរីករាយជាមួយនឹងទេសភាព360​ ដឺក្រេ​ នៃ100 ប្រាសាទបុរាណ។
ដោយលោកម្នាក់គាត់មានឈ្មោះថា អ៊ុម រដ្ឋា គាត់គឺជាអ្នកដើរថតអោយក្រុមហ៊ុន Google។ ហើយគាត់បាននិយាយថា គាត់ពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងដែលគាត់បានមកធ្វើការជាមួួយក្រុមហ៊ុន Google។ គាត់ធ្វើការអោយក្រុមហ៊ុន Google នេះគឺដើម្បីចាប់យកនូវទេសភាពស្អាតៗជាច្រើនដូចជា ប្រាសាទអង្គវត្ត និងប្រាសាទបុរាណជាច្រើនដើម្បីអោយយើងទាំអស់គ្នាបានឃើញនូវប្រាសាទទាំងនោះ ដោយតាម Internet តែប៉ុណ្ណោះ។