Wednesday, April 29, 2015

ត្រឹមតែប៉ុន្មានភាគរយប៉ុណ្ណោះនៃអ្នកដែលមានរោគចង់តែគេង តាំងពីព្រឹក ទល់ល្ងាចមានមួលហេតុទាក់ទង នឹងវិបត្តិ ផ្លូវចិត្តក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិទទួលទានដំណេកមាន ទំនាក់ទំនងនឹងលក្ខខណ្ឌ ក្នុងចំនោមទាំង៣គឺ៖
១. ស្ទះផ្លូវដង្ហើមនៅពេលគេងលក់
គឺជាវិបត្តិនៃការដកដង្ហើមមួយដែលជានិច្ចកាល បណ្តាលមកពីមាន ការស្ទះភាគខ្លះ នៅត្រង់ផ្នែកក្រោយនៃបំពង់កហើយ ជាទូទៅវាច្រើនកើតនៅលើ បុរសវ័យកណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់ ។ ការស្ទះផ្លូវដង្ហើមនៅពេល ដេកលក់នេះ ត្រូវបានគេកត់សម្គាល់បានដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាចធ្វើឲ្យភ្ញាក់អ្នកជិតខាង ។
២. ចង់តែគេងភ្លាម មិនអាចទប់បាន
ប្រមាណជា៧៥ភាគរយ នៃករណីនេះកើតឡើងដោយការបាត់បង់នូវ កម្លាំងសាច់ដុំមួយរំពេច ។ អ្នកដែលមានករណី នេះ ខ្លះមានការមមើរមមាយចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការបាត់បង់នូវកម្លាំងកន្ត្រាក់ រហូតដល់ពេលភ្ញាក់ឡើង ។
៣. ការកន្រ្តាក់មិនប្រក្រតី នៃសាច់ដុំកំភួនជើងក្នុងពេលដេកលក់
ករណីនេះបង្ហាញឡើងប្រហែលជា១០ភាគរយនៃករណីចង់តែ គេងពីព្រឹកដល់ល្ងាច ៕

0 comments:

Post a Comment