This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Thursday, February 26, 2015
6:26 PM
Unknown
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញ មានសេចក្ដីរាយការណ៍មកថា កីឡាករវ៉ន វីវ៉ា និងមិត្តរួមក្រុមចំនួន២ នាក់ទៀតបានចាកចេញពីប្រទេសកម្ពុជាទៅ ដល់ប្រទេសថៃហើយ ដើម្បីត្រៀមខ្លួនឡើងប្រកួត ក្នុងព្រឹត្តិការណ៍ប្រដាល់ដាក់ទ្រុង ជាលក្ខណៈអន្តរជាតិ នៅយប់ថ្ងៃអាទិត្យ។ ជំនួបរវាងវ៉ន វីវ៉ា និងស្ដេចប្រដាល់ថៃដ៏មានការ ចាប់អារម្មណ៍នេះស្ថិតក្នុង ការឃ្លាំមើលយ៉ាងខ្លាំង ព្រោះតែមានការចង់ដឹងថា តើអាចទៅរួច ឬជួបលទ្ធផលដូចគ្នានឹង សេន ប៊ុនថេន ដែលកីឡាកររូបនេះធ្លាប់ចំអក ។
ក្នុងចំណោមកីឡាករល្បី ឈ្មោះរបស់ប្រទេសកម្ពុជា មានតែកីឡាករវ៉ន វីវ៉ា ម្នាក់ប៉ុណ្ណោះដែលបាន ទទួលតម្លៃខ្លួនខ្ពស់ជាងគេ និងពិបាកស្វែងរកដៃគូឡើង ប្រកួតរហូតមកទល់ពេលនេះ។ អញ្ចឹងហើយទើបលោក សម្រេចចិត្តប្ដូរជំហរឡើងប្រកួត ក្នុងប្រភេទដាក់ទ្រុងវិញបន្ទាប់ ពីមើលឃើញថា ទីផ្សាររបស់កីឡាមួយនេះ កាន់តែមានការរីកចម្រើន ។ ទោះបីយ៉ាងណា ការប្រដាល់ដាក់ទ្រុងជាអន្តរជាតិនឹងផ្ដល់ឱកាសឲ្យឡើងប្រកួតតែចំនួន៣លើកប៉ុណ្ណោះ ប្រសិនបើរកមិនឃើញជ័យជម្នះ ទាល់តែសោះសម្រាប់ការប្រកួត ។ នៅមិនទាន់មានកីឡាករកម្ពុជារូបណា ដែលមានវាសនាបាន ផ្ដួលគូប្រកួតជាជនបរទេសនៅលើ សង្វៀនប្រដាល់ដាក់ទ្រុងនៅឡើយទេ ចាប់តាំងពីកម្ពុជាមានមុខឡើងបង្ហាញក្បាច់គុន របស់ខ្លួនលើឆាកអន្តរជាតិ ជាទូទៅ ។
ប៉ុន្តែបើធៀបនឹងវត្តមានឡើង ប្រកួតរបស់កីឡាករកម្ពុជាកន្លងមក វ៉ន វីវ៉ា ស្ថិតក្នុងការឃ្លាំមើលជាពិសេសជាងគេ ដោយសារតែលោកត្រូវគេចាត់ទុកថា ជាស្ដេចប្រដាល់របស់កម្ពុជា ហើយដៃគូដែលត្រូវប៉ះ គឺជាស្ដេចប្រដាល់របស់ ប្រទេសថៃដ៏ខ្លាំងក្លាតែម្ដង ។ លោកត្រូវប្រកួតជាមួយកីឡាករ Jomhod Kiatadisak ដែលមានខ្សែក្រវាត់រាប់មិនអស់ ពីការប្រកួតឈ្នះនាពេលកន្លងមក ។ វ៉ន វីវ៉ា ក៏ត្រូវគេដឹងដូចគ្នាបានគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ គួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសកំណើត ប៉ុន្តែស្នាដៃរបស់កីឡាកររូបនេះ នៅមានកម្រិតនៅឡើយទេ បើ ធៀប នឹងដៃគូដែលត្រូវប្រកួតគ្នានៅយប់ថ្ងៃអាទិត្យ ទី២២ កុម្ភៈ នេះ ។ អ្នកទាំងពីរនឹងបើកឆាកប៉ះគ្នានៅ ក្នុងប្រទេសថៃក្នុងព្រឹត្តិការណ៍ Full Metal Dojo ដែលជាការប្រដាល់ដាក់ទ្រុង កម្រិតអន្តរជាតិមួយថ្មីដែលហៅកាត់ថា MMA ដូចគ្នានឹងព្រឹត្តិការណ៍ OneFC ដែរ ។
ព្រឹត្តិការណ៍នេះមានវត្តមាន កីឡាករកម្ពុជាដល់ទៅ៣រូបបង្ហាញខ្លួន គឺកីឡាករវ៉ន វីវ៉ា, អន ឈុនហេង និងកីឡាករថៃ រិទ្ធី ប៉ុន្តែការប្រកួតដែលស្ថិតក្នុងការឃ្លាំមើល គឺមានតែ វ៉ន វីវ៉ា ម្នាក់គត់ ដែលមានសន្ទុះនាំមុខគេ ។ ជាក់ស្ដែងបន្ទាប់ពីមានការ បង្ហាញជាសាធារណៈថា កីឡាករថៃមានខ្សែក្រវាត់ច្រើននោះ គឺពិតជាគួរឲ្យញាក់សាច់មែនហើយ ។ យោងតាមការបង្ហោះនៅលើ បណ្ដាញអុីនធើរណេត កីឡាករ Jomhod Kiatadisak បានឆ្លងកាត់បង្វឹក ផ្នែកប្រដាល់តាំងពីអាយុ៧ឆ្នាំម្ល៉េះ ដោយក្នុងអាយុ១១ឆ្នាំ ក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ តែម្ដងនៅក្នុងពិភពប្រដាល់ថៃ។ លោកបានក្លាយជាម្ចាស់ខ្សែក្រវាត់ ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់អន្តរជាតិមិនតិច ជាង១០ខ្សែក្រវាត់ និងពីស្ថាប័ន១០ប្រភេទខុសៗគ្នានោះទេ រហូតធ្វើឲ្យប្រជាពលរដ្ឋថៃ ផ្ដល់រហស្សនាមថា King of the Ring ឬស្ដេចប្រដាល់នៅលើសង្វៀនដោយសារតែលោក ឡើងប្រកួតក្នុងរយៈពេលចុងក្រោយ គឺមិនដែលចាញ់។
ការផ្គូផ្គងឲ្យឡើងប្រកួតរវាង កីឡាករទាំងពីរប្រភពខ្លះថាថៃ មានបំណងបំបាក់មុខកីឡាករវ៉ន វីវ៉ា ដែលល្បីឈ្មោះនាំមុខគេ ប្រៀបដូចជាស្ដេចប្រដាល់មួយរូបរបស់កម្ពុជាដូចគ្នា ដោយអ្នកទាំងនោះលើកឡើងថា លុះត្រាដាក់កីឡាករ Jomhod Kiatadisak ដែលជាជើងខ្លាំងកំពូលរបស់ខ្លួន ទើបប្រាកដពីលទ្ធផលឈ្នះ១០០%។ មនុស្សភាគច្រើនបានយល់ ស្របចំពោះការយល់ឃើញ ប៉ុន្តែក៏មានមនុស្សមួយចំនួនបង្ហាញពីការពេញចិត្តផងដែរ ដោយម្នាក់ៗនិយាយថា បើវ៉ន វីវ៉ា ចាញ់នឹងក្លាយជារឿងធម្មតា ប៉ុន្តែបើឈ្នះនឹងក្លាយជាមោទនភាពដ៏ធំ ។ ក្រុមអ្នកស្នេហាកីឡាប្រដាល់ ដែលកោះសន្ដិភាពជជីកសួរ នាំបានថ្លែងប្រាប់ថា ៖ «សម្រាប់ខ្ញុំ បើគេដាក់ជាមួយអ្នកខ្លាំងអញ្ចឹង ល្អតើព្រោះ យើង (វ៉ន វីវ៉ា) នឹងមិនសូវខាតបើចាញ់ ប៉ុន្តែបើឈ្នះឡូយហ្មង!» ។ យ៉ាងណាក៏ដោយ គឺមានមនុស្សច្រើនណាស់មិនជឿទុកចិត្តថា វ៉ន វីវ៉ា ទៅរួចជាមួយ Jomhod Kiatadisak ទេ ។ ប៉ុន្តែការឃ្លាំមើលចំពោះការប្រកួតនេះ ក៏ស្ថិតក្នុងភាពចាំចំអកចំពោះភាព អំនួតរបស់កីឡាកររូបនេះផងដែរ បន្ទាប់ពីកាលមុនលោក បានបង្កជម្លោះជាមួយ សេន ប៊ុនថេន ឡើងមើលមុខគ្នាលែងចំរហូតដល់ភរិយាផង ដោយសារតែចង់សំដៅថា សេន ប៊ុនថេន អួតបានតែនៅក្នុងស្រុក លុះទៅដល់ក្រៅស្រុកក៏ខ្ចប់រកលេខដាក់គ្មាន ។
វ៉ន វីវ៉ា នឹងក្លាយជាចំណុចរសើប ពីក្រុមអ្នកធ្លាប់មិនសប្បាយចិត្តពីទង្វើរបស់លោក បើទោះជាមានហេតុផលថា ដៃគូដែលប៉ះប្រកួត គឺជាស្ដេចប្រដាល់ របស់ប្រទេសថៃក៏ដោយ ។ ក្រុមអ្នកមិនយោគយល់ បានបន្លុយពាក្យថា ៖ «ចាំមើលតើ វ៉ន វីវ៉ា ទៅរួចឬអត់ បើ សេន ប៊ុន ថេន ចាញ់ក្រោមដៃបរទេស ដែលសុទ្ធតែជាជើងខ្លាំងកម្រិត អន្តរជាតិមកចំអកដាក់គ្នាអញ្ចឹង!» ។ មនុស្សភាគច្រើនយល់ថា កីឡាករបរទេសគឺល្បីព្រមជាមួយ នឹងគុណភាពពេញលេញ ដោយសារតែកីឡាករនៅ ក្នុងប្រទេសគេទទួលបានតម្លៃខ្លួន ខ្ពស់ដែលបង្កលក្ខណៈឲ្យមានទឹកចិត្តហ្វឹកហាត់។ ជាងពាក់កណ្តាលនៃអ្នកស្នេហា វិស័យប្រដាល់នៅលើបណ្ដាញ Faccebook សុទ្ធតែយល់ថា វ៉ន វីវ៉ា ទៅប្រកួតជាមួយដុំថ្មដ៏រឹង ដែលក្ដីសង្ឃឹមមានមិន ច្រើនសម្រាប់លទ្ធផលល្អ។
ប៉ុន្តែអ្នកខ្លះក៏យល់ឃើញថា ជំនួបជាមួយស្ដេចប្រដាល់ថៃលើកនេះ ក៏ជួយឲ្យ វ៉ន វីវ៉ា ទទួលការចាប់អារម្មណ៍ខ្លាំងផងដែរ បើទោះជាមានអ្នកឃ្លាំមើលចាំមើលលទ្ធផល ដើម្បីឌឺដងឲ្យវិញជាថ្នូរ នឹងភាពក្រអឺតក្រទម និងភាពអំនួតដែល លោកធ្លាប់ចំអកឲ្យ សេន ប៊ុនថេន រហូតធ្វើឲ្យជ្រុះប្រជាប្រិយភាពអស់មួយសន្ធឹក ។ ទន្ទឹមនឹងនោះ ក៏មានមហាជនភាគច្រើនបន់ ស្រន់ឲ្យលោកទទួលជ័យជម្នះ និងពាំនាំមកវិញនូវមោទនភាពជូនជាតិផងដែរពី ការប្រកួតដ៏កក្រើកដែលមានតម្លៃ សំបុត្រថ្លៃនៅក្នុងប្រទេសថៃនេះ ។ កីឡាករ Jomhod Kiatadisak មានសេចក្ដីរាយការណ៍មកថា ឆ្លងកាត់ការប្រកួតចំនួន៣០៣ដង ឈ្នះ២៧៦ដង ចាញ់២៤ដង និងផ្តួលគូប្រកួតឲ្យសន្លប់ រហូតដល់៨០ដងគិតមកទល់ពេលនេះ ៕
ប្រភព៖ khmerload
6:24 PM
Unknown
បរទេស៖ ជាការពិត មនុស្សជាច្រើននាក់ តែងទៅវះកាត់កែសម្ផស្ស ដើម្បីទទួលបាន នូវភាពស្រស់ស្អាត ល្អឥតខ្ចោះ ប៉ុន្តែពេលខ្លះ វាក៏មិនបាន ផ្តល់ផលល្អ គ្រប់ពេលនោះដែរ។
យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា រូបថតជាច្រើនសន្លឹករបស់នារីម្នាក់ ដោយមិនត្រូវបាន ស្គាល់អត្តសញ្ញាណច្បាស់លាស់ បានបង្ហាញពី ការប្រែប្រួល នូវរូបសម្ផស្សរបស់នាង ដែលមិនគួរឲ្យជឿ បន្ទាប់ពីកែសម្ផស្សរួច។ ចំពោះរូបថតទាំងនោះ បានបញ្ជាក់ឲ្យឃើញ ពីភាពខុសប្រកតី បន្ទាប់ពីវះកាត់ កែសម្ផស្ស ដែលច្រមុះរបស់នាង បានឆ្លងមេរោគ ធ្វើឲ្យរីកធំជាងមុន និងទម្រង់មុខរបស់នាង ស្ទើរតែរលួយ គួរឲ្យខ្លាច ផងដែរ។
គួរបញ្ជាក់ផងដែរថា នារីម្នាក់នេះ បានវះកាត់ត្របកភ្នែក៧ដង ដើម្បីឲ្យភ្នែកធំ ហើយព្រមទាំងចាក់ អាស៊ីតម៉្យាង នៅខាងក្រោមត្របកភ្នែក ថែមទៀតផង ដោយសារតែនាងសង្ឃឹមថា នាងនឹងអាចស្រស់ ស្អាតខ្លាំង បន្ទាប់ពីវះកាត់រួច ប៉ុន្តែលទ្ធផលចុងក្រោយ គឺនាងមិនអាច សម្រេច បំនងប្រាថ្នាបាននោះទេ។
បើក្រឡេកមើលរូបថត របស់នារីម្នាក់នោះ កាលនៅពីតូចអាយុ៤ឆ្នាំ គឺនាងមានទម្រង់មុខគួរឲ្យស្រឡាញ់ ប៉ុន្តែបើប្រៀបធៀបនឹង រូបបច្ចុប្បន្ននេះ គឺពិតជាខុសគ្នាឆ្ងាយណាស់។ ហើយបន្ថែមពីនេះទៅទៀត ចំពោះម្តាយឪពុករបស់នាងវិញ គឺមិនដែលជំទាស់ នឹងការវះកាត់កែសម្ផស្ស របស់ នាងនោះទេ ដោយសារតែពួកគេយល់ឃើញថា នាងមានមុខមាត់អាក្រក់ ដូច្នេះពួកគេចង់ឲ្យនាង មានរូបសម្ផស្ស ស្រស់ស្អាត៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?
តោះក្រឡេកមើលរូបថតរបស់នាងទាំងអស់គ្នា៖
កាលនាងអាយុ៤ឆ្នាំ
រូបថត នៅពេលវះកាត់កែសម្ផស្សដំបូង
រូបថតរបស់នាង នៅពេលវះកាត់បន្ទាប់ ហើយធ្វើឲ្យមានបញ្ហាតែម្តង
ប្រភព៖ ខ្មែរឡូត
6:16 PM
Unknown
កណ្តាល៖ យុវជនម្នាក់ដោយសារតែ ស្រឡាញ់ នាងជាគូដណ្តឹង ខ្លាំងពេកតែងតែ ដើរលបមើលនាង ជារៀងរាល់ថ្ងៃ ស្រាប់តែជា ចៃដន្យ ស្រាប់តែប្រទះ គូដណ្តឹង ត្រូវបានគេបណ្តើរ ចូលគម្ពោតព្រៃ ក៏មានការ ងឿងឆ្ងល់ តាមទៅ មើលស្រាប់តែ ឃើញគូដណ្តឹងត្រូវបាន គេកំពុង រំលោភ ហើយបានដើរ ត្រឡប់មកផ្ទះវិញ ទាំងក្តុក ក្តួលចិត្ត ទើបគូដណ្តឹងរួម និងប្រុសជា ជនសង្ស័យ បានដើរត្រឡប់ មកផ្ទះ តាមក្រោយ ហើយនារីរង គ្រោះបានមកដាក់ ពាក្យបណ្តឹង ឲ្យនគរបាលជួយរក យុត្តិធម៌ឲ្យនាង ។ហេតុការនេះ បានកើតឡើង កាល ពីវេលាម៉ោង ប្រហែលជា៩ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចបឹង អន្កុង ក្រោយភូមិ ក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
កម្លាំងនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប-ធ-ត ធីតា ភេទស្រី អាយុ១៨ឆ្នាំ មាន មុខរបរ ជាកសិករ មានស្រុកកំណើត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកជន សង្ស័យមាន ឈ្មោះ អ៊ុន ឆ័ង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
នគរបាល បន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទៅឃ្វាលពពែម្នាក់ឯង នៅកន្លែង កើតហេតុ ហើយនា ពេលនោះដែរ គូរដណ្តឹង របស់នាងឈ្មោះ បិន ធារ៉ា បានដើរទៅ លួចមើលគូ ដណ្តឹងរបស់ខ្លួន ព្រោះតែក្តី ស្រឡាញ់ ប៉ុន្តែជាចៃដន្យ ស្រាប់តែប្រទះឃើញ គូដណ្តឹងរបស់ខ្លួន ត្រូវបាន ប្រុសម្នាក់ បណ្តើរចូល ទៅក្នុងគម្ពោត ព្រៃបាត់ ទើបកើតមាន ការងឿងឆ្ងល់ ហើយបានដើរ ទៅមើលស្រាប់ តែប្រទះឃើញ គូដណ្តឹង របស់ខ្លួន ត្រូវបានប្រុស ខាងលើ រំលោភ យ៉ាងត្រេកត្រអាលបំផុតទើប កើតការ ហួសចិត្ត ហើយក៏បាន ដើរត្រឡប់ មកផ្ទះវិញ ចំណែកឯ គូដណ្តឹង របស់គេ និងប្រុស ជាជនសង្ស័យ បានដើរមក តាមក្រោយ ទៅផ្ទះរៀងៗខ្លួន លុះដល់ម៉ោង ២៤ និង៤០នាទី ថ្ងៃដដែល ជនរងគ្រោះ បានមកដាក់ ពាក្យបណ្តឹង ឲ្យនគរបាល ប៉ុស្តិ៍ ជួយរកយុត្តិធម៌ ។
សូមបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះបានមកស្នាក់នៅផ្ទះ របស់ឈ្មោះអ៊ុក សំបូរ ក្រោយ មក អ៊ុក សំបូរ បានដណ្តឹង ជនរងគ្រោះ ឲ្យទៅកូនរបស់គាត់ឈ្មោះ ប៊ិន ធារ៉ា ៕
ប្រភព៖ khmerload
Sunday, February 22, 2015
5:59 PM
Unknown
រាជធានីភ្នំពេញ ៖
អតីតតារាសម្តែង និងជាអ្នកដឹកនាំរឿង ជើងចាស់លោកជុំ វណ្ណសន ហៅហាក់ ហាន បានទទួលមរណភាព
កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយរោគារពាធ ក្នុងអាយុ៧១ឆ្នាំ ។
សពរបស់លោកជុំ វណ្ណសន ត្រូវក្រុមគ្រួសារតម្កល់ ធ្វើបុណ្យនៅផ្ទះលេខ៣៣Eo សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញហើយបើតាមការគ្រោងទុក
សពនឹងត្រូវគ្រួសារដង្ហែយកទៅបញ្ចុះ នៅដីឡូត៍មួយនាខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ទី២២
ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកសុវណ្ណ ភក្តី ជាកូនប្រុសរបស់លោកជុំ វណ្ណសន
ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកជុំ វណ្ណសនធ្លាក់ខ្លួន
ឈឺដោយសារជំងឺជាច្រើនមុខជា ច្រើនឆ្នាំមកហើយ ប៉ុន្តែអាការជំងឺធ្លាក់ក្នុង ដំណាក់កាលធ្ងន់ត្រឹមតែ
មួយរយៈខ្លីចុងក្រោយនេះ។ លោកជុំ វណ្ណសន ឈឺធ្ងន់ បន្ទាប់ពីត្រឡប់
មកពីព្យាបាលនៅប្រទេសចិន រយៈពេលជាង១ខែ ហើយមុនទទួលមរណភាព លោកបានក្អកធ្លាក់ឈាម
ហើយក្រុមគ្រួសារបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ដោយសារតែមាន ជំងឺជាច្រើនមុខបូករួមទាំងមានជំងឺក្រពះ
និងពោះវៀនធ្ងន់មិនអាច ទទួលទានអ្វីបានផងនោះ លោកជុំ វណ្ណសន ទទួល មរណនៅថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០១៥ ។
បើតាមការបញ្ជាក់ ពីលោកសុវណ្ណ ភក្តី អំឡុងពេលឪពុករបស់លោក
ប្រឡូកក្នុងវិស័យសិល្បៈ គឺបានទទួលប័ណ្ណសរសើរ
និងមេដាយជាបន្តបន្ទាប់ពីព្រះមហាវីរក្សត្រ និងពីក្របខណ្ឌក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ដោយសារតែឪពុករបស់ លោកបានចូលប្រឡូក
ក្នុងវិស័យនេះតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ។
មានខ្សែភាពយន្តជាច្រើន រឿងដែលឪពុករបស់លោក ភក្តីបានចូលរួមសម្តែង
ប៉ុន្តែចាំមិនអស់ឡើយ គឺនៅចាំខ្លះៗប៉ុណ្ណោះដូចជា រឿង «ចិត្តចងចាំ» រឿង«យំមួយពាន់ដង»
«នរក៩ជាន់» រឿង «ព្រះបាទលំពង្សរាជា»(តួស្តេច) និងចូលរួមសម្តែង ក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ថ្វាយ
ព្រះមហាវីរក្សត្រនរោត្តម សីហនុ ។
អ្នកនិយមទស្សនា ខ្សែភាពយន្តខ្មែរនា អំឡុងទសវត្សឆ្នាំ៨០ និង៩០
ប្រាកដជាបានស្គាល់ យ៉ាងច្បាស់តារាសម្តែងលោកជុំ វណ្ណសន ដែលច្រើនដើរតួជាឪពុក ។
វត្តមានសម្តែងរបស់ លោកវណ្ណសន នៅតែមានបន្ត បន្ទាប់ក្នុងរយៈពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងដូចជា សម្តែងជា តួអង្គស្តេចក្នុងរឿង «ព្រះបាទលំពង្សរាជា» ជាដើម ហើយលោកក៏ជា
គ្រូបង្ហាត់សម្តែងដល់អ្នកជំនាន់ ក្រោយផងដែរ ។
លោកជុំ វណ្ណសន មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
និងមានកូន៩នាក់ ក្នុងនោះកូនស្រីម្នាក់ របស់លោកជាអ្នករបាំបុរាណ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
ប្រភព៖ ខ្មែរឡូត
5:56 PM
Unknown
កីឡា៖ ជំនួបដ៏ធំបំផុតក្នុង ប្រវត្តិសាស្ត្រពិភពប្រដាល់ រវាង អ្នកប្រដាល់ មិនដែលចាញ់ Floyd Mayweather និង ស្តេច ប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវបាន ប្រកាសជា ផ្លូវហើយ បន្ទាប់ពី Floyd Mayweather បានបង្ហោះរូបភាព លិខិតចុះកិច្ច សន្យាមួយសន្លឹក ដែលមាន ចុះហត្ថលេខា ជាមួយ Pacquiao ក្នុងបណ្តាញសង្គម កាលពី រាត្រីថ្ងៃសុក្រនេះ ដែលការ ប្រកួតនេះ មានទំហំទឹកប្រាក់ ចំនួន ២៥០ លានដុល្លារ អាមេរិក នឹង បញ្ជាក់ប្រាកដថា ធ្វើឲ្យ កក្រើកសង្វៀន ពិភពប្រដាល់ នៅថ្ងៃ ទី ២ ឧសភា ២០១៥ ខាងមុខនេះ ។
តាមប្រភពព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា Mayweather បានបង្ហោះរូបភាពលិខិតចុះកិច្ចសន្យា ព្រមជាមួយ ការសរសេរ អធិប្បាយថា «អ្វីដែល ពិភពលោក ទន្ទឹងរង់ចាំពេលនេះបាន មកដល់ ហើយ។ ការប្រកួតរវាង Floyd Mayweather និង Manny Pacquiao នឹងធ្វើឡើង នៅ ថ្ងៃទី ២ ឧសភា ២០១៥ ។ ខ្ញុំបានសន្យាជាមួយ អ្នកគាំទ្រទាំងអស់ថា យើងនឹង ធ្វើឲ្យវាកើត ឡើង ហើយយើងពិត បានធ្វើវាហើយ ។ នៅថ្ងៃទី ២ ឧសភា នេះ យើងនឹងធ្វើឲ្យ ការប្រកួតនេះ ក្លាយ ជាប្រវត្តិសាស្ត្រ។ កុំខាកខាន ការប្រកួតនេះ ! នេះជាលិខិត ចុះកិច្ចសន្យា ធ្វើឡើងដោយ យើងទាំងពីរនាក់» ។
Mayweather បង្ហោះលិខិតចុះកិច្ចសន្យា ជាមួួយហត្ថលេខា របស់ពួកគេទាំងពីរនាក់លើបណ្តាញសង្គម
តាមប្រភពព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា Mayweather បានបង្ហោះរូបភាពលិខិតចុះកិច្ចសន្យា ព្រមជាមួយ ការសរសេរ អធិប្បាយថា «អ្វីដែល ពិភពលោក ទន្ទឹងរង់ចាំពេលនេះបាន មកដល់ ហើយ។ ការប្រកួតរវាង Floyd Mayweather និង Manny Pacquiao នឹងធ្វើឡើង នៅ ថ្ងៃទី ២ ឧសភា ២០១៥ ។ ខ្ញុំបានសន្យាជាមួយ អ្នកគាំទ្រទាំងអស់ថា យើងនឹង ធ្វើឲ្យវាកើត ឡើង ហើយយើងពិត បានធ្វើវាហើយ ។ នៅថ្ងៃទី ២ ឧសភា នេះ យើងនឹងធ្វើឲ្យ ការប្រកួតនេះ ក្លាយ ជាប្រវត្តិសាស្ត្រ។ កុំខាកខាន ការប្រកួតនេះ ! នេះជាលិខិត ចុះកិច្ចសន្យា ធ្វើឡើងដោយ យើងទាំងពីរនាក់» ។
ប្រភពដដែលបានឲ្យដឹងថា កីឡដ្ឋាន MGM Grand ដែលស្ថិតនៅ Las Vegas ទឹកដី សហរដ្ឋអាមេរិក ជាទីតាំង សំរាប់ប្រកួត ដ៏ធំមួយនេះ បានលក់ កន្លែងអង្គុយអស់គ្មានសល់ ក្រោយពី ការប្រកាសកា រប្រកួតជាផ្លូវការ បានត្រឹមតែ ៣ នាទី ប៉ុណ្ណោះ ។
យ៉ាងណាមិញ អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បាននិយាយប្រាប់ ប្រភពព័ត៌មានថា «ខ្ញុំរីករាយ សំរាប់ការ សម្រេចចិត្ត ជួបជាមួយ Manny និងពិភាក្សាអំពីការប្រកួត រហូតដល់ការ ប្រកួតបាន កើតឡើង » ហើយ Mayweather បានបន្តថា «ផ្តល់ឲ្យនូវអ្វីដែល អ្នកគាំទ្រ នូវអ្វីដែល ពួកគេចង់ ឃើញ គឺតែងតែជា ផ្តោតសំខាន់របស់វា។ ការប្រកួត នេះនឹង ក្លាយជាព្រឹត្តិការណ៍ ដ៏ ធំបំផុតក្នុងប្រវត្តិសាស្ត្រ កីឡាប្រដាល់ ។ អ្នកគាំទ្រ និងចូលចិត្ត វិស័យកីឡា នានា និង កីឡាប្រដាល់ ជុំវិញពិភពលោក នឹងជាសាក្សី ឃើញ ការប្រកួត ដ៏អស្ចារ្យ នៅថ្ងៃទី ២ ឧសភានេះ ។ ខ្ញុំគឺ ខ្លាំងជា រៀងរហូត ហើយ ការប្រកួតនេះ នឹងជាឱកាស មួយផ្សេងទៀត ដើម្បីបង្ហាញពី ជំនាញរបស់ខ្ញុំ និង ធ្វើអ្វីដែលខ្ញុំ ធ្វើល្អបំផុតគឺ ការយកឈ្នះ »។
ចំនែកឯ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ក៏បានបង្ហោះសារ ក្នុងបណ្តាញ Twitter ដោយសរសេរ ថា «ខ្ញុំពិតជា រីករាយខ្លាំង ណាស់ដែល Floyd Mayweather ហើយនិងខ្ញុំ អាចផ្តល់ នូវអ្វី ដែលអ្នកគាំទ្រ នូវការប្រកួត ដែលពួកគេ ចង់ឃើញ អស់រយៈពេលច្រើន ឆ្នាំមកហើយ »។ Pacquiao បានបន្តទៀតថា «អ្នកគាំទ្រ បានទន្ទឹងរង់ចាំ យូរគ្រប់គ្រាន់ ហើយ ពួកគេ ទទួលបាន ការប្រកួត នេះហើយ។ វាជា កត្តិយសមួយ ដែលខ្ញុំ បានក្លាយ ជាផ្នែកមួយ ក្នុងព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនេះ។ ខ្ញុំ សូមផ្ញើ ការប្រកួតនេះ ទៅដល់ អ្នកគាំទ្រ ដែលចង់ឃើញ ការប្រកួតនេះ កើតឡើង ហើយ ក៏ឧទ្ទិស សុំឲ្យមាន ភាពរុងរឿង ដល់ប្រទេស ភីលីពីន និង អ្នកគាំទ្រ ជនជាតិភីលីពីន របស់ខ្ញុំទូទាំង ពិភពលោក »។
MayweatherនិងPacquiao ថតរូបជាមួយគ្នា លើកដំបូងពេលមើលការប្រកួតបាល់បោះនៅ អាមេរិកកាលពីខែមករា
គួរបញ្ជាក់ថា ការប្រកួតដ៏ធំនេះ ត្រូវបាន អ្នកគាំទ្រ ជុំវិញ ពិភពលោក រង់ចាំជាង ៦ឆ្នាំមកហើយ ដែលវាការ ប្រកួត ដែលមានទំហំ ទឹកប្រាក់ ច្រើនជាង គេបំផុត ក្នុងប្រវត្តិសាស្ត្រពិភពប្រដាល់ ហើយអ្វីៗ ទាំងអស់នេះ នឹងកើតឡើង នៅថ្ងៃទី ២ ខែឧសភា ២០១៥ នាកីឡដ្ឋាន MGM Grand ទឹកដី អាមេរិក៕
រូបភាព ពេលប្រកួតចុងក្រោយបំផុតរបស់ Pacquiao កាលពីខែវិច្ឆិកា
រូបភាពពេលប្រកួតចុងក្រោយបង្អស់របស់ Floyd Mayweather
វីដេអូដែលត្រូវបង្ហាេះក្នុងបណ្តាញសង្គម Floyd Mayweather ប្រាប់ថាពិភពលោកត្រូវការយើង
ប្រភព៖ ខ្មែរឡូត
5:46 PM
Unknown
ជម្រើស បែបរ៉ូមែនទិច សំរាប់អ្នក និង មនុស្សជាទីស្រលាញ់ បង្ហាញអត្ថន័យពិត នៃក្តីស្រលាញ់
149 LIKES
1 COMMENTS
ព្រហស្បតិ៍ ១២ កុម្ភៈ, ២០១៥ ម៉ោង ១០:១១
14FEB៖ ក្នុងគ្រាដែល ទិវានៃក្តីស្រលាញ់ ជិតចូលមកដល់ ពោលគឺនៅសល់ ២ថ្ងៃទៀតទេ ខណះមនុស្សភាគច្រើន នៅតែមានគោលគំនិតចាស់ ដូចជាទិញ សូកូឡា និង ផ្កា ជាដើម។ តើទិវានៃក្តីស្រលាញ់ តម្រូវឲ្យអ្នក ត្រូវតែទិញរបស់ពីរមុខនេះ មែន?
ខ្មែរឡូត គ្រាន់តែចង់រំលឹកដែរថា ថ្ងៃ ១៤ កុម្ភះ ជាថ្ងៃបង្ហាញពីក្តីស្រលាញ់ ចំពោះមនុស្សជាទីស្រលាញ់ មិនថា គូស្នេហ៍ មិត្តភក្តិ បងប្អូន ឪពុកម្តាយ។ តែនៅក្នុងនោះ ក្តីស្រលាញ់ រវាងគូស្នេហ៍ មានអ្វីថ្មីប្លែក និង ទាន់សម័យ ជាងការលើកឡើងខាងលើទៀត? សំរាប់ឆ្នាំនេះ ខ្មែរឡូត គ្រាន់តែជួយបន្ថែមជា គំនិតបន្តិចបន្តួច ដើម្បីជួយឲ្យថ្ងៃដ៏រីករាយ របស់ប្រិយមិត្ត កាន់តែ រ៉ូមែនទិច និង ពិសេស ជាងឆ្នាំមុនៗ ថែមមួយកំរិតទៀត។
តើប្រិយមិត្ត ធ្លាប់ដែលនឹកគិតដល់ ឈុតគូ ដែរទេ? ប្រាកដណាស់ អ្នកមានគូ ខ្មែរឡូត ទាយថាច្បាស់ជាធ្លាប់គិត មិនខាន គ្រាន់តែពេលខ្លះ គិតដែរ តែគិតមិនច្បាស់ ថាត្រូវពាក់ ឬ ទិញ ជូនមនុស្សជាទីស្រលាញ់ ដែរឬក៏អត់ ព្រោះថា ពេលខ្លះ ឈុតគូ ទាំងនោះ មិនត្រូវចិត្ត ឬ មិនទម្លាប់ជាមួយនឹងម៉ូត របស់វា ជាដើម។
ដូច្នេះ ថ្ងៃនេះ ប្រិយមិត្ត នឹងមានជម្រើសយ៉ាងច្រើន ដើម្បីជ្រើសរើសមិនខាន ព្រោះថា ខ្មែរឡូត បានស្វែងរក ម៉ូតស្អាតៗ និង ថ្មីៗ ទើបនឹងចេញ ខណះដែល យុវវ័យ នៅតាមបណ្តាប្រទេស ជាច្រើន ក៏មានការនិយម ឈុតគូ នេះ មិនអន់នោះដែរ។
ចឹងមានតែ មកមើល ពីជម្រើសស្អាតៗ មួយចំនួន ដែលខ្មែរឡូត ជ្រើសរើស សំរាប់ប្រិយមិត្ត ពិនិត្យ និង ពិចារណា អំពីម៉ូត របស់វា នៅខាងក្រោមទាំងអស់គ្នា៖






គួរបញ្ជាក់ដែរថា ទាំងនេះ គ្រាន់តែជា ឈុតគូមួយចំនួន ដែលខ្មែរឡូត ជ្រើសរើស មកបង្ហាញជូន ក្នុងចំណោម ឈុតស្អាតៗ រាប់សិប គូ ទៀតប៉ុណ្ណោះ ពីប្រភពខាងក្រោម ហើយឈុតទាំងនេះ ក៏អាចកុម្ម៉ង់ទិញបាន នៅក្នុងប្រទេសកម្ពុជា ផងដែរ៕ តើប្រិយមិត្ត ពេញចិត្តឈុតគូ មួយណាជាងគេដែរ?
ប្រភព៖ខ្មែរឡូត
Subscribe to:
Posts (Atom)
RSS Feed
Twitter