ព័រទុយហ្គាល់៖ កាលពីដើមសប្តាហ៍នេះ មានការលេចលឺពាក្យ ចចាមអារ៉ាម នៃការបែកបាក់ រវាងនាង Irina Shayk និង មិត្តប្រុសដែល ស្រលាញ់គ្នាស្អិតល្មួតជាង ៥ឆ្នាំ មកហើយ គឺកីឡាករបាល់ទាត់ ដ៏ល្បីល្បាញ Cristiano Ronaldo បន្ទាប់តារាម៉ូឌែលវ័យ ២៩ ឆ្នាំចុច unfollow កីឡាករ Ronaldo នៅលើបណ្តាញសង្គម រួចមក។
នាង Irina Shayk មិនមាន វត្តមាននោះទេ នៅក្នុងទីក្រុង Zurich ប្រទេសស្វីស កាលពីថ្ងៃច័ន្ទ ខណៈពេល ដែលកីឡាករ Ronaldo ឈ្នះពាន រង្វាន់ កីឡាករបាល់ទាត់ឆ្នើម របស់ ពិភពលោក FIFA Ballon d'O award ជាលើកទី៣ នោះ។ នៅកំឡុងពេលថ្លែងក្នុង ពិធីទទួលពាន រង្វាន់ Ronaldo បាននិយាយ អរគុណទៅកាន់ ក្រុមគ្រួសារ និង មិត្តរួមក្រុមរបស់គាត់ ដោយមិនលឺសូរការ អរគុណទៅកាន់ មិត្តស្រី របស់គាត់នោះទេ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានថ្លែងថា៖«វាគឺជាពេលវេលាដែល មិនអាចបំភ្លេចបាន ក្នុងឆាកជីវិតរបស់ខ្ញុំ ដែលបានឈ្នះពាន Ballon d’Or ជាលើកទី៣។ ខ្ញុំពិតជារីករាយខ្លាំងណាស់ និង មានមោទនភាពបំផុត ដែលទទួលបានពាននេះ!»។ នៅថ្ងៃនោះដែរ តំណាង របស់នាង Irina បានប្រាប់ថា តារាម៉ូឌែលរូបនេះ មិនចូលរួមពិធី ទទួលពាន របស់ Ronaldo ក៏ព្រោះតែមាននាង ជាប់កាតព្វកិច្ចការងារ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ ការចែកផ្លូវគ្នា របស់ពួកគេ ទាំង២ បានទំលាយឲ្យដឹង កាន់តែច្បាស់ តាមរយៈសារព័ត៌មាន Correio da Manha ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយ Ronaldo និងជាសារព័ត៌មានធំ ជាងគេ របស់ព័រទុយហ្គាល់ បានផ្សាយថា កីឡាករ Ronaldo បានប្រាប់ទៅក្រុមគ្រួសារ របស់គេថា ទំនាក់ទំនងរវាងរូបគេ និង Irina គឺចប់សព្វគ្រប់ហើយ។ ដោយឡែកសារព័ត៌មាន អេស៉្បាញ ឈ្មោះ El Mundo ឯណេះវិញ ក៏បានផ្សាយផងដែរថា ការបែកបាក់របស់ Ronaldo និង Irina គឺពិតប្រាកដមែន៕
ប្រភព៖ khmerload.com
RSS Feed
Twitter
7:55 PM
Unknown
Posted in
0 comments:
Post a Comment